គួច ម៉េងលី ជាមនុស្សបែបណា? 0

ផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
ផ្សាយលើកទី១ ខែមិថុនា ឆ្នាំ២០២៥
ចំនួនទំព័រ ៤៥២
ទំហំ ១៤.៤ x ២២.៥ សង់ទីម៉ែត្រ
ភាសា ខ្មែរ
កម្រិតអាន អនុវិទ្យាល័យឡើងទៅ

«គួច ម៉េងលី ជាមនុស្សបែបណា?» គឺជាសៀវភៅដែលសរសេរអំពីសិល្បៈដឹកនាំនិងបុគ្គលិកលក្ខណៈ​របស់​​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ថ្វីត្បិតថាយើងមិនយកពាក្យ «ជោគជ័យ» មកធ្វើជា​ចំណងជើង​សៀវភៅ​នេះ ប៉ុន្តែខ្លឹមសារសៀវភៅនេះបានលាតត្រដាងអំពីចំណែកដ៏សំខាន់ដែលធ្វើឱ្យអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាបុគ្គលដែលទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្ដម​បំផុតលើវិស័យអប់រំ មុខជំនួញ និងសុខាភិបាល ដែលធ្វើឱ្យមនុស្ស​គ្រប់​ស្រទាប់វ័យនៅក្នុងសង្គមគោរពស្រឡាញ់លោកជាអតិបរមា។

ស្នាដៃដែលមានកម្រាស់៤៥២ទំព័រនេះ ប្រសូតចេញពីការអង្កេតនិងការសង្កេតយ៉ាងយកចិត្តទុកដាក់​ពី​សំណាក់អ្នកនិពន្ធពីររូប ដែលអ្នកនិពន្ធទាំងនោះតែងតែទទួលបានឱកាសចូលរួមកម្មវិធី​សំខាន់នានាជាមួយ​នឹង​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ឱកាសនោះហើយដែលបានបំផុសគំនិតអ្នកនិពន្ធឱ្យចាប់ផ្ដើមសង្កេតនិង​កត់ត្រាទុកនូវបុគ្គលិកលក្ខណៈដ៏ពិសេសៗនិងភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់អ្នកឧកញ៉ា។ ក្រៅពីសង្កេតនិង​អង្កេតអ្នកឧកញ៉ាដោយផ្ទាល់ អ្នកនិពន្ធក៏បានសម្ភាសមនុស្សដែលស្គាល់និងមានប្រាស្រ័យទាក់ទងជាមួយនឹង​អ្នកឧកញ៉ាផងដែរ ជាពិសេសគឺបុគ្គលិក​ជំនិតរបស់អ្នកឧកញ៉ា។

បុគ្គលិកលក្ខណៈនិងភាពជាអ្នកដឹកនាំដ៏អស្ចារ្យទាំង៥១ចំណុចរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​អ្នកនិពន្ធ​បានសរសេររៀបរាប់នៅក្នុងសៀវភៅនេះ គឺមិនត្រឹមតែសិស្សនិស្សិតទេដែលគួរអាននិង​រៀន​សូត្រ​តាម ពោលសូម្បីតែសហគ្រិន ឥស្សរជន បញ្ញវន្ត និងអ្នកដឹកនាំក្នុងវិស័យនានា ក៏គួរតែអាននិងរៀនសូត្រ​តាមផងដែរ។ ដោយសារតែ វិថីទៅកាន់ភាពជោគជ័យនៃមុខជំនួញឬអាជីពការងារវាពិបាកណាស់ទៅហើយ ប៉ុន្តែ​អ្វីដែលពិបាកជាងនេះទៅទៀតនោះគឺ តើត្រូវធ្វើបែបណាទើបជោគជ័យហើយមានសាធារណជនគោរព​ស្រឡាញ់​ច្រើន?។ សំណួរនេះ មិត្តអ្នកអានអាចរកចម្លើយបាននៅក្នុងសៀវភៅ «គួច ម៉េងលី ជាមនុស្ស​បែប​ណា?»៕

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: