| ផ្សាយដោយ | គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
|---|---|
| ផ្សាយលើកទី១ | ខែធ្នូ ឆ្នាំ២០២២ |
| ចំនួនទំព័រ | ២៣ |
| ទំហំ | ១៩ X ២៥ សង់ទីម៉ែត្រ |
| ភាសា | ខ្មែរ - អង់គ្លេស |
| កម្រិតអាន | សម្រាប់កុមារចេះអាននិងអាចប្រកបពាក្យបាន |
ឯណាមួកសុវត្ថិភាពឯង?
ថ្ងៃនេះកូនដំរី ដូដូ មានកង់អាគុយជិះ។ គេក៏ជិះទៅយកកូនជ្រូក ជូជូ ដើម្បីទៅសាលារៀនទាំងអស់គ្នា។ ប៉ុន្តែពេលទៅដល់ផ្ទះ ជូជូ ស្រាប់តែ ដូដូ មិនឱ្យ ជូជូ ជិះកង់ទៅជាមួយ ព្រោះ ជូជូ គ្មានមួកសុវត្ថិភាព។ ពួកគេបាននាំគ្នារកមួកសុវត្ថិភាពគ្រប់កន្លែងនៅផ្ទះ តែពុំឃើញសោះ។ ភ្លាមៗនោះ ក៏ស្រាប់តែឃើញកូនឆ្កែ លូលូ កាន់មួកសុវត្ថិភាពរបស់ ជូជូ មក ធ្វើឱ្យ ជូជូ ចោទថា លូលូ ជាអ្នកយកមួករបស់គេ។ តើ លូលូ ពិតជាយកមួកសុវត្ថិភាពរបស់ ជូជូ មែនឬ?
ONLINE: