ផ្លូវកាត់ 0

ផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
ផ្សាយលើកទី១ ខែកញ្ញា ឆ្នាំ២០២៣
ចំនួនទំព័រ ៣១៩
ទំហំ ១៣.៥ X ២១ សង់ទីម៉ែត្រ
ភាសា ខ្មែរ
កម្រិតអាន អនុវិទ្យាល័យឡើង

ផ្លូវកាត់
 

សៀវភៅ«ផ្លូវកាត់» ទើបនឹងបោះពុម្ពថ្មីៗនិងជាស្នាដៃទី៩ របស់អ្នកនិពន្ធ គួច ម៉េងលី ចាន់ឌី ដែល​ផ្តោតលើការចែករំលែកចំណេះដឹងដល់យុវជន សិស្សនិស្សិត ធុរជន និងមហាជនដែលមានជំនក់ចិត្តលើការអប់រំ ធុរកិច្ច ភាពជាអ្នកដឹកនាំ ជាដើម។

សៀវភៅនេះមានកម្រាស៣១៩ទំព័រ ចែកចេញជា៨ជំពូក ក្នុងនោះ ជំពូកទី១ និយាយពីកាស្វែងរកក្តីស្រមៃ ដោយអ្នកនិពន្ធបានចោទជាសំណួរឡើងថាតើ ហេតុអ្វីត្រូវមានក្តីស្រមៃ? គួររកក្តីស្រមៃនៅពេលណា និងបែបណា? រកឃើញក្តីស្រមៃច្បាស់លាស់មួយដោយបែបណា? និងសួរទៀតថា ក្តីស្រមៃជួយយើងអ្វីខ្លះ?។ ចំណែកឯជំពូកទី២ គឺផ្លូវកាត់ ហើយអ្នកនិពន្ធបានលើកយក៣ចំណុចសំខាន់ៗសម្រាប់ឱ្យយុវជន សិស្សនិស្សិត និងប្រិយមិត្តអ្នកអានឱ្យចូលរួមត្រឹះរិះថាតើ គួរស្តាប់អ្នកជំនាញ ត្រាប់អ្នកជោគជ័យ? និងប្រថុយ ដោយបែបណា។ ការស្វែងយល់ពីអត្ថប្រយោជន៍នៃការវិនិយោគលើចំណេះជំនាញ ចំណេះដឹង ជំនាញវិជ្ជា ជីវៈ ហើយ​និងបច្ចេកវិទ្យា គឺមានរៀបរាប់មួយចំណុចម្តងៗនៅក្នុងជំពូកទី៣។ ចូលដល់ជំពូកទី៤ អ្នកនិពន្ធបានលើកយក គន្លឹះសំខាន់ៗក្នុងការស្វែងរកបទពិសោធដាក់ខ្លួន កំលុងពេលរៀនរហូតដល់ចេញធ្វើការ ដោយរាប់ចាប់តាំងពី ការហាត់ការ (Internship)  ការធ្វើការនៅកន្លែងរៀន (Work-Study) ការស្ម័គ្រចិត្ត (Volunteering) ការហ្វឹកហ្វឺនវិជ្ជាជីវៈ (Training) ធ្វើការឱ្យគេយ៉ាងតិច៥ឆ្នាំ​សិន ជាដើម។ បន្ថែមពីលើនោះទៅទៀត ក្នុងជំពូកទី៥ អ្នកនិពន្ធបានពន្យល់អំពីចំណុចសំខាន់បំផុតមួយ ស្តីពី ទុននិងទេពកោសល្យ ដោយលើកយកបទពិសោធផ្ទាល់ខ្លួនមកចែករំលែក មានជាអាទិ៍ ដើមទុនដំបូងរបស់ខ្ញុំ ស្វែងរកដើមទុនបន្ថែម និងទេពកោសល្យ (ដុង) ដោយមានឧទាហរណ៍បញ្ជាក់ផងដែរ។ 

នៅក្នុងជំពូកទី៦ ដែលមានចំណងជើងរងថា ចំណែកអាជីវកម្ម អ្នកនិពន្ធលើកយក៥ចំណុចសំខាន់ៗមកចែករំលែកដល់មិត្តអ្នកអាន ដូចជា៖ ១-ច្បាប់អាជីវកម្ម, ២- សេដ្ឋកិច្ចនិងនយោបាយ, ៣-កុំរកស៊ី៥ ប្រភេទ, ៤- គួររកស៊ី៥ប្រភេទ និង ៥- គុណភាពលើ៧ចំណុច។ ខ្លឹមសានៃជំពូកនេះ នឹងអាចជួយអ្នកអានឱ្យទទួលបានគន្លឹះល្អៗគ្រាន់ទុកជាទុនគំនិតបន្ថែមពីលើអ្វីដែលខ្លួនធ្លាប់បានដឹងកន្លងមក។ រីឯជំពូកទី៧ គឺផ្តោតលើអាជីវកម្មនិងមនោសញ្ចេតនា។ ត្រង់ជំពូកនេះ អ្នកនិពន្ធបានព្យាយាមចែករំលែកលើការថ្លឹងថ្លែងនិងចែកឱ្យដាច់ពីគ្នារវាងការងារនិងសាច់ញាតិ។ល។ ជំពូកទី៨ ដែលជាជំពូកចុងក្រោយគេ ហើយរឹតតែសំខាន់បំផុតនោះ គឺស្វែងយល់ពី SWOT។ ប្រិយមិត្តអ្នកអានដែលធ្លាប់ឆ្លងកាត់ជំនាញគ្រប់គ្រងទូទៅច្បាស់ជាបានដឹងខ្លះៗអំពី SWOT ឬយ៉ាង១ចំណុចឬ២ចំណុច។ ចំពោះអាជីវករគ្រួសារដែលពុំធ្លាប់រៀនជំនាញ តែបានឆ្លងកាត់ការវិភាគក្នុងរង្វង់នេះ តែប្រហែលពុំធ្លាប់ចាប់អារម្មណ៍ថាជាជាអ្វី ជឿជាក់ថា ក្រោយអានចប់ជំពូកនេះហើយ ពួកគាត់នឹងទទួលដឹងបន្ថែម ហើយអាចក្រឡេកមើលពីការឆ្លង SWOT ដោយមិនដឹងខ្លួនតាមរយៈការអនុវត្តពីអតីកាលថ្មីៗរបស់ខ្លួន។ សូមបញ្ជាក់ថា ២ចំណុចសំខាន់ៗក្នុងជំពូកចុងក្រោយនេះ មានដូចជា ចំណុចខ្លាំងនិងចំណុចខ្សោយ ឱកាស និងការគំរាមកំហែង។ ក្នុងអវសានកថានៃស្នាដៃទី៩ដ៏ថ្មីសន្លាងនេះ អ្នកនិពន្ធ គួច ម៉េងលី ចាន់ឌី បានផ្តាំផ្ញើយ៉ាងទទូចដល់យុវជនជំនានក្រោយ​ សិស្ស និស្សិត ធុរជន និងឬមិត្តអ្នកអានដែលមានបំណងចង់ធ្វើអាជីវកម្ម ថាពុំត្រូវលោតផ្លោះ ឬចាប់យកផ្លូវកាត់មកធ្វើជាយានបន្តដំណើរ ខណៈខ្លួនមិនមានចំណេះដឹងជាដុំកំភួនសោះនោះទេ ពោលត្រូវតែសិក្សាស្វែងយល់និងរៀនមួយគន្លាក់ម្តងៗ ឆ្លងកាត់បទពិសោធការងារ មានជំនាញច្បាស់ សឹមចេញរកស៊ីឬប្រកបរបរជីវិត ព្រោះថាយើងពុំមែនអ្នកមាន ឬអ្នកសល់ទ្រព្យរាប់សឹបម៉ឺនដុល្លារដូចគេនោះឡើយ។

សូមបញ្ជាក់ផងដែរថា ក្រោយពិធីសម្ពោធស្នាដៃកន្លងផុតទៅ យុវជន សិស្ស និស្សិត ធុរជន និងសាធា​រណ​ជនដែលនិយមគាំទ្រសា្នដៃរបស់អ្នកនិពន្ធយើង អាចអញ្ជើញរកជាវស្នាដៃគ្រប់បណ្ណាគារក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចជាវតាមប្រព័ន្ធអនឡាញ៖ https://www.mjquniversitypress.com/publications_detail/shortcut  ទៀតផង៕

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: