មាគ៌ាបញ្ញវន្ត 0

ផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
ផ្សាយលើកទី១ ខែធ្នូ ឆ្នាំ២០២៣
ចំនួនទំព័រ ១៦៦
ទំហំ ១៤.៨ x ២១ សង់ទីម៉ែត្រ
ភាសា ខ្មែរ
កម្រិតអាន អនុវិទ្យាល័យឡើងទៅ

មាគ៌ាបញ្ញវន្ត

“មាគ៌ាបញ្ញវន្ត” ជាវណ្ណកម្មថ្មីសន្លាងមួយទៀត ដែលទើបនឹងបោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។

          មុននឹងសៀវភៅនេះលេចចេញជារូបរៀងឡើង ក្នុងកំលុងពេលរីករាដាលនៃជំងឺកូវីដ-១៩ ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្គម ហៅកាត់ YVSD បានរៀបចំសិក្ខាសាលាមួយ ស្តីពី “ការរៀបចំខ្លួនដើម្បីឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” ដែលប្រារព្ធធ្វើតាមរយៈ Zoom Meeting ដោយមានវាគ្មិនសំខាន់ៗ៣រូប។ វាគ្មិនទី១ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូ ចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះអង្គត្រូវចែករំលែកលើប្រធានបទ “តើអ្វីជាបញ្ញវន្ត?”។ វាគ្មិនទី២ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលត្រូវអញ្ជើញចែករំលែកលើប្រធានបទ “តម្លៃបញ្ញវន្តនៅក្នុងសង្គមខ្មែរ” និងវាគ្មិនទី៣និងចុងក្រោយគេ គឺឯកឧត្តម ហ្សង់-ហ្វ្រង់ស័្វរ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ។ ឯកឧត្តមត្រូវចែករំលែកលើប្រធានបទ “បញ្ញវន្ត និងនយោបាយ”។ សិក្ខាសាលាដែលប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ បានបន្សល់នូវខ្លឹមសារចែករំលែករបស់វាគ្មិនទាំងបីដែលពេញអត្ថន័យខ្លឹមសារ ស្របតាមប្រធានបទនីមួយៗ។ មិនតែប៉ុណ្ណោះ វេទិកាចែករំលែកនេះបានបើកឱ្យមានវគ្គសំណួរ-ចម្លើយ ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមប្រមាណជិត១ពាន់នាក់ សួរសំណួរដល់វាគ្មិនទាំង៣រូបទៀតផង។ ដោយមើលឃើញតម្លៃខ្លឹមសារចែករំលែករបស់បញ្ញវន្ត ប្រកបដោយគតិបណ្ឌិតខ្ពស់និងមានពុទ្ធិអប់រំខ្ពស់ ស័ក្តិសមជាមាគ៌ាបំភ្លឺផ្លូវដ៏ល្អមួយ សម្រាប់យុវជនជំនាន់ក្រោយ ក្រុមយុវជនបានស្រង់យកខ្លឹមទាំងស្រុង មកចងក្រងនិងស្នើសុំឱ្យគ្រឹះស្ថានជួយសម្រួលបោះពុម្ពផ្សាយ។

          បែបនេះហើយ ទើបវណ្ណកម្មក្រោមចំណងជើងថា “មាគ៌ាបញ្ញវន្ត” នេះ ចាប់បដិសន្ធិឡើងដោយមានការយកចិត្តទុកដាក់បំផុតពីគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។ ដូច្នេះហើយ ដើម្បីដឹងឱ្យកាន់តែច្បាស់ថាតើ ខ្លឹមសារក្រោមប្រធានបទខាងលើ មានលក្ខណៈបែបណា ប្រិយមិត្តអ្នកអាន អាចជ្រើសរើសស្នាដៃនេះ ដែលកំពុងចែកចាយនៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: