ក្សត្រិយៈ : ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ 0

ផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
ផ្សាយលើកទី១ ខែសីហា ឆ្នាំ២០២៣
ចំនួនទំព័រ ៣០៣
ទំហំ ១៥ X ២៣ សង់ទីម៉ែត្រ
ភាសា ខ្មែរ-អង់គ្លេស
កម្រិតអាន អនុវិទ្យាល័យឡើង

ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ

វណ្ណកម្មថ្មីសន្លាងនេះ ត្រូវបាននិពន្ធរៀបរៀងដោយលោកបូជាចារ្យ គង់ វៀល (father Will Conquer) ដោយមានកម្រាស់៣០៣ទំព័រ ចែកចេញជា៨ជំពូកគឺ ជំពូក១ ព្រះបាទកៅណ្ឌិន្យទី១, ជំពូក២ ព្រះបាទយសោវរ្ម័នទី១, ជំពូក៣ ព្រះបាទសូរ្យវរ្ម័នទី២, ជំពូក៤ ព្រះបាទជយវរ្ម័នទី៧, ជំពូក៥ ព្រះបាទអង្គចន្ទរាជា, ជំពូក៦ ព្រះបាទអង្គឌួង, ជំពូក៧ ព្រះបាទនរោត្ដម សីហនុ, ជំពូក៨ ព្រះបាទនរោត្ដម សីហមុនី និង សេចក្តីសន្និដ្ឋាន មេដឹកនាំថ្ងៃនេះនិងថ្ងៃអនាគត។

រាល់ចុងបញ្ចប់នៃជំពូកនីមួយៗ អ្នកនិពន្ធបានធ្វើសេចក្តីសន្និដ្ឋានដោយយោងតាមការយល់ឃើញផ្ទាល់ខ្លួននិងយោងតាមតឹកតាង​ឯកសារដែលខ្លួនបានសិក្សាស្រាវជ្រាវ។ មិនខុសគ្នានេះដែរ នៅក្នុងសេចក្តីសន្និដ្ឋានរួមនៃស្នាដៃទាំង​មូល អ្នកនិពន្ធបានធ្វើឱ្យយើងមើលឃើញកាន់តែច្បាស់អំពីភាពដឹកនាំតាមបែបប្រពៃណីខ្មែរ ថាមានលក្ខណៈបែបណា ហើយក្តីរំពឹងទៅថ្ងៃអនាគតនោះបែបណា។ លើសពីនេះទៅទៀត នៅក្នុងសេចក្តីផ្តើមនៃស្នាដៃនេះក៏បានចង្អុលបង្ហាញបន្ថែមអំពីភាពជាអ្នកដឹកនាំដែរថា តើអ្នកដឹកនាំមានប្រភពមកពីណា? គួរវិនិច្ឆយរោគនៅក្នុងសង្គមខ្មែរបែបណា, ប្រវត្តិសាស្ត្រនិងភាពលោភលន់, ដឹកនាំខ្លួនឯងឱ្យថ្លៃថ្លាសិន មុននឹងដឹកនាំសង្គម, ខ្មែរជាទីពឹងខ្លួនឯង, ចំណុចដែលអ្នកដឹកនាំត្រូវមានជាចាំបាច់ ជាដើម។ មិនថានៅក្នុងសេចក្តីផ្តើម និងការច្បិចយកខ្លឹមសារសំខាន់ៗនៃអ្នកដឹកនាំខ្មែរតាំងពីសម័យមុនអង្គរទេ គឺបានបង្ហាញឱ្យឃើញនូវភាពដឹកនាំរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនិពន្ធសញ្ជាតិបារាំង-អាម៉េរិក័ងរូបនេះ បានចំណាយពេលវេលាជាច្រើនក្នុងការសិក្សាស្រាវជ្រាវអំពីភាពជាអ្នកដឹកនាំខ្មែរ​ពីអតីតកាលនិងបច្ចុប្បន្ន​កាល ​ពោរពេញដោយសេចក្តីស្រឡាញ់។ ដោយមើលឃើញពីតម្លៃនៃសេចក្តីស្រឡាញ់និងការផ្តល់តម្លៃដល់អ្នកដឹកនាំខ្មែរ ទើបគ្រឹះស្ថានយើងខ្ញុំបានជួយជ្រោមជ្រែងបន្ថែមទៀតលើការចងក្រងស្នាដៃដ៏កម្រនេះឡើង សម្រាប់មិត្តអ្នកអាន សិស្ស និស្សិត  និងមហាជនទូទៅគ្រាន់នឹងបានស្វែងយល់បន្តអំពីចរិតដឹកនាំរបស់បុព្វបុរសខ្មែរយើងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធបានរៀបរៀងស្នាដៃ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» នេះជាពីរភាសា គឺភាសាខ្មែរនិងអង់គ្លេស។ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ក៏បានរចនាស្នាដៃនេះខុសប្លែកពីស្នាដៃដែលបានបោះពុម្ពផ្សាយកន្លងមកផងដែរ ពោលដើម្បីអានភាសាខ្មែរឬភាសាអង់គ្លស មិត្តអ្នកអានគ្រាន់តែត្រលប់បញ្ច្រាស់សៀវភៅនេះចុះឡើងតែប៉ុណ្ណោះ។

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: