ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ 0

បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ ខែសីហា ឆ្នាំ២០១៦
ចំនួនទំព័រ ១២២ ទំព័រ
ទំហំ ១៣.៥ x ២១.៥ សង់ទីម៉ែត្រ
ភាសា ខ្មែរ និង អង់គ្លេស

ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ

សៀវភៅ “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” មានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស បានបោះពុម្ពផ្សាយនៅខែសីហា ឆ្នាំ២០១៦ ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ​ ម៉េងលី ជេ. គួច។

សៀវភៅនេះ មាន២៥ទស្សនៈ ដែលទស្សនៈនីមួយៗបានបរិយាយពីជំនួបពិភាក្សានៅតុកាហ្វេ រវាង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងសហការីរបស់គាត់ដែលជាជនជាតិឥណ្ឌា​។ តាម​លទ្ធផលនៃជំនួបនោះ គឺបានប្រមូលផ្ដុំនូវគំនិតវិជ្ជមានជាច្រើន ​ស្ដែងចេញពីការសន្ទនាយ៉ាងទូលំទូលាយពីនេះពីនោះនៃជីវិត ហើយដែលការសន្ទនារវាងអ្នកទាំងពីរ ហាក់ដូចជាធ្វើឡើងរវាងគ្រូនិងសិស្ស រវាងរៀមច្បងនិងយុវជនជំនាន់ក្រោយ រវាងសហគ្រិននិងអ្នកគាំទ្រ និងរវាងមិត្តភក្ដិល្អពីរនាក់ដូច្នោះដែរ។

តាមរយៈខ្លឹមសារនៃ “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” នឹងធ្វើឱ្យអ្នកដឹកនាំគ្រប់រូបកាន់តែមានភាពសាមញ្ញ ដោយអាចជួបនិយាយ ពិភាក្សា សុំយោបល់ និងចេះដាក់ខ្លួនជាងមុន។ ព្រោះយើងជឿជាក់លើឥទ្ធិពលនៃការសន្ទនាគ្នា។ ជឿជាក់ក៏ដោយហេតុថា បណ្ដាសង្គ្រាមភាគច្រើន គឺកើតឡើងដោយសារតែហេតុផលនៃការខ្វះទំនុកចិត្តពេលសន្ទនា និងគ្មានជំនឿចិត្តលើគ្នា។ ដោយឡែក សន្ដិភាពកើតមានឡើងដោយហេតុផលនៃការសន្ទនាដែលពោរពេញដោយទំនុកចិត្ត និងការជឿជាក់។

សៀវភៅនេះ ពិតជាអស្ចារ្យចំពោះយើងក្នុងការចែករំលែក និងផ្លាស់ប្តូរបទពិសោធនៃវប្បធម៌សន្ទនាប្រកបសិល្បៈយោគយល់ ជឿជាក់ និងមានទំនុកចិត្តលើគ្នាប្រកបដោយសមានចិត្តពិតៗ។
 

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: